ពិតជាសាហាវណាស់!​ ​កូនបង្កើត​កាប់ឪពុកខ្លួនឯងស្លាប់យ៉ាងរន្ធត់ ដោយ​ខឹងឪពុកបោកទូរសព្ទចោល
ព័ត៌មាន
1.18K

ព្រៃវែង៖ ករណីឃាតកម្មនេះ កើតឡើងនៅម៉ោង ៤ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ ក្នុងភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនបង្កដែលឃោឃៅកាប់សម្លាប់ឪពុកខ្លួន​ឯងនោះមានឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ បានកាប់ឪពុកបង្កើតឈ្មោះ ឡេង សៅ អាយុ ៥០ ឆ្នាំ បណ្តាលឲ្យស្លាប់ នៅក្រោយផ្ទះរបស់ខ្លួន ព្រោះខឹងឪពុក ដែលបានបោកទូរសព្ទចោល ភ្លាមៗនោះ ក្រោយពីកើតហេតុ ជនសង្ស័យបានរត់ឡើងលើផ្ទះ ដោយមានកាន់កាំបិត ពូថៅ ជាប់ខ្លួន ជាមួយចរិតកាចសាហាវ តែត្រូវបានសមត្ថកិច្ចទ្បោមព័ទ្ធឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យជាឃាតកខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ និងប្រគល់សពឪពុកទៅឲ្យបងប្អូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕