ពីរសប្តាហ៍តាមរកលលាដ៍ក្បាល យាយចៅ ដែលឃាតក​កាប់សម្លាប់នោះឃើញហើយ
ព័ត៌មាន
3.07K

​កំពង់ចាម៖ ករណីឃាតកម្ម កាប់សម្លាប់យាយចៅ យ៉ាងសាហាវព្រៃផ្សៃនៅខេត្តកំពង់ចាម កាលពី ២សប្តាហ៍មុន ដែលមិនទាន់រកឃើញក្បាលសាកសពនៅឡើយ ខណៈដែលឃាតក​ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនោះ រហូតមកទល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានរកឃើញលលាដ៍ក្បាលសាកសពនោះឃើញហើយ ។

សូមបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ កើតឡើងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយជនសង្ស័យជាឃាតក២នាក់ឪពុកកូន ឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ និងជនសង្ស័យម្នាក់ទៀតជាកូនបង្កើតរបស់ជនសង្ស័យ បានកាប់សម្លាប់ជនរងគ្រោះ២នាក់យាយនិងចៅយ៉ាងសាហាវព្រៃផ្សៃនិងកាត់ក្បាលសាកសពយកទៅបោះចោលក្នុងរបងដីចម្ការ ចម្ងាយប្រហែល ១៥០០ម៉ែត្រ ទៅ២០០០ម៉ែត្រ ពីកន្លែងកើតហេតុ សល់តែដងខ្លួនយ៉ាងរន្ធត់ ហើយក្រោយកើតហេតុរយៈពេល២សប្តាហ៍ ក៏ត្រូវបានសត្វឆ្កែរបស់ម្ចាស់ផ្ទះ អូសយកមកដាក់នៅចំណុចខាងលើ ហើយក៏ត្រូវសមត្ថកិច្ចតាមរុករក រហូតរកឃើញលលាដ៍ក្បាលសាកសពជនរងគ្រោះទាំង២នាក់តែម្តង ៕