បុរសម្នាក់ ឆក់ត្រីខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
679

កណ្តាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ ទៅឆក់ត្រី បែរជាឆក់ខ្លួន​ឯងស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច ស្រង់ឡើងមកលើគោក ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន ចាន់ថន អាយុ៣២ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ទៅលើសាកសពជនរងគ្រោះ និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕