ប្រជាពលរដ្ឋ​ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្បែរផ្លូវ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
735

ពោធិ៍សាត់៖ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់ ក្បែរផ្លូវកៀនផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក សុខឡា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

មូលហេតុ ខ្យល់គ ដោយសារជនរងគ្រោះ ជាមនុស្សស្រវឹងខួប។

ក្រោយពិនិត្យរួច សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕