ភ្លៀងលាយឡំខ្យល់កន្ដ្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាង៣០ខ្នង នៅក្រុងសៀមរាប , ស្រុកបន្ទាយស្រី និងស្រុកពួក
ព័ត៌មាន
376

សៀមរាប៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់ មួយប្រាវ បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋ ចំនួន ៣២ខ្នងផ្ទះ និងសាលា រៀនចំនួន០១ខ្នង នៅក្រុងសៀមរាប ស្រុកបន្ទាយស្រី និងស្រុកពួក ខេត្តសៀមរាប តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមការចុះទៅពិនិត្យភ្លាមៗ អាជ្ញាធរ និងកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងបី បានបង្ហាញថា៖ នៅក្រុងសៀមរាប គឺ សង្កាត់នគរធំ ក្រុងសៀមរាប ខូចខាតចំនួន០៥ខ្នងផ្ទះ ដោយ របើកដំបូល និងសំយ៉ាប និងនៅស្រុកបន្ទាយស្រី គឺឃុំព្រះដាក់ បានខូចខាតផ្ទះចំនួន ៩ខ្នង ក្នុងនោះដួលដល់ដីចំនួន១ខ្នង បាក់ដើមឈើសង្កត់ផ្ទះចំនួន១ខ្នង ខូចដំបូលផ្ទះចំនួន៥ខ្នង បាក់ សំយ៉ាបផ្ទះចំនួន២ខ្នង។

ដោយឡែក នៅស្រុកកពួក គឺប៉ះលើឃុំចំនួន២ ឃុំ ដូនកែវ, រលំចំនួន០៣ខ្នង, របើកចំនួន០៦ ខ្នង, របើកដំបូលសាលារៀន១ខ្នង (តិចតួច) និង ឃុំ រើល រលំចំនួន០២ ខ្នង, របើកចំនួន០៥ ខ្នង, ទ្រេត ១ខ្នង។ សរុប ស្រុកពួក របើកដំបូលចំនួន១១ ខ្នង, រលំចំនួន០៥ ខ្នង, ទ្រេត ១ខ្នង និងរបើកដំបូលសាលារៀន ១ខ្នង (តិចតួច)៕