បុកទាំងព្រឹក! រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ បុកវិមានឯករាជ្យ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
2.5K

កំពង់ធំ៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ត្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ06 2-0504 បានជ្រុលហោះបុកឡើងវិមានឯករាជ្យ ក្នុងទីរួមខេត្តកំពង់ធំ ដែលកំពុងសាងសង់ បណ្ដាលឲ្យជាប់ទើររថយន្តលើខឿន រងការខូតខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង​វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិលេខ៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 

ករណីនេះ មិនបង្កឲ្យមានអ្នករបួសនោះទេ ដោយរថយន្តបង្កខាងលើ ត្រូវបានគេសង្ស័យថា ជារថយន្តរបស់ភូមិភាគ៤៕