អាណិចអាធ័មណាស់​! ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ ស្លាប់​៥២​នាក់ របួសធ្ងន់​-​ស្រាល​​១៨៣​នាក់
ព័ត៌មាន
967

រាជធានី​ភ្នំពេញ ៖ ពិតជាអាណិតនិងខ្លោចចិត្តណាស់គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០១៩ បាន​កើតឡើង​១០៩​លើក របួសធ្ងន់​១៣៦​នាក់ ស្លាប់​៥២​នាក់ របួសស្រាល​៤៧​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កើនឡើង​ដល់​២០​នាក់​ឯណោះ​។ ចំពោះ​មូ​លេ​ហ​តុ គឺ​មក​ពី​ ប្រជែង​១២​លើក បើក​ល្បឿន​៤១​លើក ស្រវឹង​៨​លើក​,, មិន​ប្រកាន់​​​ស្តាំ​១៦​លើក​,​បត់​គ្រោះថ្នាក់​៦​លើក មិន​គោរព​សិទ្ធ​១៦​លើក​,​និង​កត្តា​យាន​១​លើក ។

ចំពោះ​គ្រោះថ្នាក់​ប៉ះទង្គិច គឺ​ម៉ូតូ​និង​ម៉ូតូ​៣១​លើក ម៉ូតូ​និង​​រថយន្ត​ធំ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣៨​លើក​​, ម៉ូតូ​ដួល​ខ្លួនឯង​៧​លើក​, ម៉ូតូ​និង​ផ្សេង​ៗ១២​លើក​, ម៉ូតូ​និង​ថ្មើរជើង​៤​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​ ​​, រថយន្ត​តូច​ក្រឡាប់​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក​, រថ​យន្ត​តូច​និង​រថយន្ត​តូច​៤​លើក, រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក​, រថយន្ត​ធំ​បុក​របាំង​ផ្លូវ​១​លើក និង​គោ​យន្ត​ករ​ឡាប់​១​លើក ។

ចំពោះ​គ្រោះថ្នាក់​ប៉ះទង្គិច គឺ​ម៉ូតូ​និង​ម៉ូតូ​៣១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣៨​លើក​, ម៉ូតូ​និង​​រថយន្ត​ធំ​៣​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​៧​លើក​, ម៉ូតូ​និង​ផ្សេង​ៗ១២​លើក​, ម៉ូតូ​និង​ថ្មើរជើង​៤​លើក​,​រ ថ​យន្ត​តូច​និង​រថយន្ត​តូច​៤​លើក​, រថយន្ត​តូច​ក្រឡាប់​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​, រថយន្ត​ធំ​បុក​របាំង​ផ្លូវ​១​លើក និង​គោ​យន្ត​ករ​ឡាប់​១​លើក និង រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក​, ។

ចំណែក​រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​នោះ គឺ​ខេត្តកំពង់ឆ្នាំង​៦​លើក ស្លាប់​៦​នាក់ របួស​៨​នាក់​, កំពង់ស្ពឺ​៣​លើក ស្លាប់​៥​នាក់​, កណ្តាល​៤​លើក ស្លាប់​៤​នាក់ របួស​១០​នាក់​, ត្បូងឃ្មុំ​២​លើក ស្លាប់​៤​នាក់ របួស​២​នាក់​, ភ្នំពេញ​១៧​លើក ស្លាប់​៤​នាក់ របួស​២០​នាក់​, ពោធិ៍សាត់​១២​លើក ស្លាប់​៣​នាក់ របួស​២២​នាក់​, ក្រចេះ​៤​លើក ស្លាប់​៣​នាក់ របួស​៦​នាក់ និង​បន្ទាយ​មាន​ជ័យ​៣​លើក ស្លាប់​២​នាក់ របួស​៨​នាក់ ៕