ចាប់បានមេក្លោង​ ក្រុមបងធំ​ ដេញប្រយុទ្ធគ្នាបានហើយ​ ឯអ្នកកាន់ដាវ កាប់គេ​យ៉ាងសាហាវ​ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត​
ព័ត៌មាន
10.4K

​ កំពង់ឆ្នាំង​ ​ ៖​ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទី កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់

ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ

២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា​ ដែលបង្កឡើងនៅចំនុចខ្លាកូន​ ភូមិផ្សារត្រាច​ ឃុំលង្វែក​ កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ h៤០ ។

ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន​ ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់។