សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ក្មេងម្នាក់លោតទម្លាក់ខ្លួនក្នុងទឹក ស្រាប់តែធ្លាក់ចំដុំថ្ម បាក់ខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅភ្នំគូលែន
ព័ត៌មាន
6.12K

សៀមរាប៖ ក្មេងប្រុសម្នាក់លេងលោតទំលាក់ខ្លួនក្នុងទឹកស្រាប់តែធ្លាក់ចំដុំថ្មបាក់ ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១ និង ២០នាទីរសៀល ថ្ងៃ១៦ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅ ចំណុច ទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ភូមិ ព្រះអង្គ ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ៣៧ឆ្នាំមានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះ សពបានប្រគល់ឲ្យគ្រួសារធ្វើ បុណ្យតាម ប្រពៃណី។

សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងអស់គ្នា ចំពោះសាច់ញាតិដែលទៅលេងទឹងនៅតំបន់មានទឹកធ្លាក់ នឹងចូលចិត្តលោតទម្លាក់ខ្លួនពីទីខ្ពស់ៗចូលក្នុងទឹង ដើម្បីជៀសវាងការកើតមានឧបទ្ទវហេតុណាមួយដែលយើងមិនអាចដឹងមុន ដូចជាករណីខាងលើនេះផងដែរ៕