សូមបើកបរដោយប្រុងប្រយត្ន័! រថយន្តសុាំងយ៉ុង១គ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋចូលរាជធានីភ្នំពេញ បានបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
1.41K

ភ្នំពេញ៖ រថយន្តសុាំងយ៉ុង១គ្រឿង ដឹកអ្នកដំណើរមកពីខេត្តបើកបរដោយគ្មានការប្រុងប្រយត្ន័ បានបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិអន្លង់គង់សង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៍មានពីអ្នកជិះលើរថយន្តបានប្រាប់ TVFB អោយដឹងថា មុនពេលកើតហេតុគឺរថយន្តសុាំងយ៉ុងដែលពាក់ស្លាកលេខ ភ្នំពេញ 2AO-6203 បានដឹកពួកគាត់មកពីខេត្តចូលក្នុងរាជធានីភ្នំពេញស្រាប់តែមកដល់ចំនុចកើតហេតុត្រង់ផ្លូវរាងកោងបន្តិចហើយផ្លូវរអិលដោយមានភ្លៀងរលឹមបន្តិចផងនោះគួបផ្សំរថយន្តបើកបរល្បឿនលឿនដោយគ្មានការប្រុងប្រយត្ន័ទើបបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តអូសជាច្រើនម៉ែត្រនិងស្លាកចរាចរណ៍បាកដាច់រាបដល់ដីរួមនិងដើមឈើដាំលំអរអស់ជាច្រើនដើមផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុរួមជាមួយភាគីខាងរថយន្តធ្វើការដោះស្រាយសំណងនៅការខូចខាតទៅខាងក្រុមហ៊ុនចិនជាអ្នកធ្វើផ្លូវ៥០ម៉ែត្រ៕

អត្ថបទដោយលោក៖ ផល់ សុឃី