សមត្ថកិច្ចឃាត់ខ្លួនយុវជន៤នាក់ ករណីវាយប្លន់យកម៉ូតូបានសម្រេច (វាយយកម៉ូតូឌ្រឺមសង់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HF-1348)
ព័ត៌មាន
3.71K

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ម៉ោង១និង៣០នាទីរំលងអាធ្រាតនៅចំនុចផ្លូវបេតុងក្រុមទី១ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ មានជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច។ លុះព្រឹកឡើងនៅថ្ងៃខែឆ្នាំដដែលវេលាម៉ៅង៧និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីបានទទួលពាក្យបណ្តឹងកំលាំងជំនាញខណ្ឌនិងប៉ុស្ត៍បានបើកការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់និងដកម៉ូតូជនរងគ្រោះមកវិញ។

-ជនសង្ស័យទី១/ឈ្មោះចាន់ សម្ភស្សភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅខណ្ឌពោធ៍សែនជ័យ(មានសារធាតុញៀន)។

-ជនសង្ស័យទី២/ឈ្មោះគ្រឿន ធារ៉ូតភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ(មានសារធាតុញៀន)។

-ជនសង្ស័យទី៣/ឈ្មោះសៅ មករាភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ២សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។

-ជនសង្ស័យទី៤/ឈ្មោះម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាម សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។