រន្ធត់ព្រះសង្ឃ២អង្គនិងកូនសិស្សម្នាក់ត្រូវឡានដឹកស៊ីទែនប្រេងតេលា កិនស្លាប់យ៉ាងអាណោចអាធ័ម
ព័ត៌មាន
2.53K

កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ វេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី១៤ មេសា ឆ្នាំ២០១៩ ដោយយុវជនម្នាក់ជិះម៉ូតូឌុប ព្រះសង្ឃ២អង្គ មិនប្រយ័ត្នបានបុកសត្វគោដែលកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ ស្របពេលនោះ ក៏មានរថយន្តដឹកប្រេងមកដល់បានកិនជនរងគ្រោះទាំង៣នាក់ បណ្តាលឲ្យព្រះសង្ឃ២អង្គ សុគត និងយុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ព្រមទាំងគោ១ក្បាលផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យុវជនរងគ្រោះទី១. មានឈ្មោះ ទូច កុយ អាយុ១៨ឆ្នាំ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់), ព្រះសង្ឃរងគ្រោះទី២ មានឈ្មោះ អៀង បញ្ញា អាយុ១៧ឆ្នាំ គង់នៅ វត្តអង្គទន្លាប់ (សុគត់)

ព្រះសង្ឃរងគ្រោះ ទី៣ មានឈ្មោះ ម៉ៅ រិទ្ធិកា អាយុ១៦ឆ្នាំ គង់នៅវត្តអង្គទន្លាប់ (សុគត់)៕