សូមចូករួមរំលែកទុក្ខ! លោក​ មួន​ ម៉ារ៉ា​ មានទុក្ខជាទំងន់​ ខណៈថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ លោកបែរជា​បាត់បង់​អ្នកម្តាយ​ជាទីស្រលាញ់​ទៅវិញ លោកបាន​បង្ហោះសារ​ទាំង​អារម្មណ៍​ក្ដុកក្ដួលថា​…
ព័ត៌មាន
3.53K

ភ្នំពេញ៖ មនុស្ស​យេីង​ម្នាក់​ៗដែលបានកេីតមកនេះ​ មិនថាតែជាអ្នកមាន​លុយ មាន​យសស័ក្ដិ​ និង​មាន​ឋានៈ​តួនាទី​ប៉ុណ្ណា​នោះទេ​ នៅតែគេចមិនផុតពី​សេចក្ដី​ស្លាប់​នោះឡេីយ​ ដូច្នេះ​ហេីយ​ មានតែអំពេីល្អទេ​ ដែលអាចរក្សាឲ្យនៅ​ឋិតថេរ​បាន​ និងមានការចងចាំមិនរលត់នោះឡេីយ​ ។ ដោយឡែក​ អតីត​តារា​ចម្រៀង​ដ៏ល្បី​ឈ្មោះ​ លោក​ មួន​ ម៉ារ៉ា​ បានទទួលរងនូវ​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ ដោយ​ម្ដាយ​របស់​លោក​ បានលាចាកលោក​ កាលពីម្សិលមិញ​នេះ​ ដែលត្រូវ​ជា​ថ្ងៃ​ទី១​ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ក្នុង​នោះ​ដែរ​ លោក​ មួន​ ម៉ារ៉ា​ ក៏បាន​បង្ហោះសារ​ក្តុកក្តួល​រៀបរាប់​ថា៖​ «អ្នកម្តាយខ្ញុំ បានឆ្លងផុតឆ្នាំថ្មី​ ម៉ោង៩និង៣៥នាទីយប់នេះ

ម្តាយខ្ញុំគាត់លា ទៅឆ្ងាយហើយ គឺឆ្ងាយរហូត គាត់ឈប់ស្តីអោយកូនៗហើយ គាត់ស្រឡាញ់កូនៗណាស់ តែម្តាយហត់ណាស់ គាត់សម្រាកហើយ អ្នកមានគុណតែម្នាក់គត់ របស់ខ្ញុំទៅបានសុខហើយ កូនគ្មានថ្ងៃភ្លេចអ្នកម្តាយទេ កូនស្រឡាញ់អ្នកម្តាយណាស់ អ្នកម្តាយស្អាត របស់កូនអើយ»។

លោក​ ក៏​បាន​បន្តទៀតថា​៖​ «វាដូចជាលឿនណាស់ សម្រាប់កូនៗ អ្នកម្តាយនៅអង្គុយបាន និយាយបាន ជិះយន្តហោះបាន ៥ថ្ងៃមុនសោះ តែពេលនេះ អ្នកម្តាយ បែរឃ្លាតទៅសែនឆ្ងាយ ដោយមិន​អាច ត្រលប់បាន! អ្នកម្តាយឈប់ហត់ ឈប់ចុកឈឺទៀតហើយ សូមអ្នកម្តាយ ទៅឱ្យបានសុខ ត្បិតយើងឃ្លាតឆ្ងាយគ្នា ហើយកូនគ្មានអ្នកម្តាយហៅទៀត តែក្នុងដួងចិត្តកូនៗ មានអ្នកម្តាយជានិច្ច! អ្នកម្តាយល្អរបស់កូន»៕