រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាយោគយល់កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​
ព័ត៌មាន
505

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានី​ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២បានចាត់ចែងកម្លាំងប្រជាការពារ ចុះជួយសហការជាមួយបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ដើម្បីបោសសម្អាត ប្រមូល​កើប​ និងដឹកជញ្ជូនសំរាម​ នៅ​តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាយោគយល់កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ដោយរក្សាទុកអោយបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន៕