សកម្មភាពប្រមូលសំរាមក្នុងខណ្ឌជ្រោយចង្វារ បន្ទាប់ពីថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីកន្លងផុតទៅ
ព័ត៌មាន
1.14K

ភ្នំពេញ៖ ដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់យើងឲ្យបានល្អប្រសើរ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមការងាររបស់ក្រុមហ៊ុនស៊ីនទ្រីដើរប្រមូលយកទៅចាក់ចោលនៅទីលានចាក់សំរាម។

ក្នុងករណីដែលមានការខ្វះចន្លោះក្នុងការប្រមូលសំរាមជូនបងប្អូននៅចំណុចណាមួយជាយថាហេតុ សូមបងប្អូនមេត្តាផ្ញើសារមកកាន់ហ្វេសប៊ុកផេករបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីយើងខ្ញុំចាត់ចែងក្រុមការងារចុះប្រមូលជាបន្ទាន់ជូនបងប្អូន (សម្រាប់បងប្អូនរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ)៕