មុននេះបន្ដិច ! វណ្ណដា ជាមួយនឹង Tempo ចាប់ដៃគូគ្នាចេញមួយបទចំណងជើង- ព្រាននារី (ឱបចង្កេះ)
កម្សាន្ត
2.58K

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ខាងមុខនេះ ម្ចាស់បទ ( JO ) និងម្ចាស់ បទ ( ក្រលែង ) និង បទ ( player ) គឺ លោក វណ្ណដា ( Vanda ) និង លោក tempo ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ បានបញ្ចេញស្នាដៃចម្រៀងថ្មី Original Song កន្ត្រាក់អារម្មណ៍មួយបទទៀតហើយ ដើម្បីអបអរ និង រាំលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើង ជាចង្វាក់ថ្មីមួយ រួមផ្សំមានចង្វាក់រាំវង់ និងតាលុង លាយបញ្ជូលគ្នាបង្កើតជាបទថ្មីមួយដែរកាន់តែធ្វើឲ្យបទចម្រៀងនេះ កន្ត្រាក់ទាក់ទាញអារម្មណ៍ ជាពិសេសគឺស្រីៗតែម្តង បានលឺហើយ ច្បាស់ជាចង់រាំលេងកម្សាន្ត។

បទចម្រៀងមួយនោះ មានចំណងជើងថា ព្រាននារី (ឱបចង្កេះ) ដែលនិពន្ធទំនុកច្រៀង ដោយលោក វណ្ណដា និងលោក Tempo ចំណែកការនិពន្ធទំនុកភ្លេងនិងសម្រួលភ្លេង ដោយ លោក សង្ហារ ( song ha ) ជាអ្នកសម្រួលភ្លេង បទ «J+O » និង DJ RXTHY ដែលធ្វើ បទ រាំមិនឆ្អែតទេ របស់ Laura Man ផងដែរ។

ចង់ដឹងថាបទចម្រៀង - ព្រាននារី (ឱបចង្កេះ) នេះមានអត្ថន័យ និងសាច់ភ្លេងពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖