Hector​៖​ Messi ​គ្មាន​ថ្ងៃ​លេង​ដល់​កម្រិតMaradonaឡើយ​​

អតីត​ខ្សែ​បម្រើ​រួម​សញ្ជាតិ Hector Enrique បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Lionel Messi នឹង​គ្មាន​ថ្ងៃ​អាច​ឈាន​ដល់​កម្រិត​របស់​ជើង​ខ្លាំង Diego Maradona បាន​នោះ​ទេ។​ ដោយ​ការ​អះ​អាង​បែប​នេះ គឺ​យោង​ទៅ​លើ​សមត្ថភាព​លេង​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដោយ​កីឡាករ Barcelona ​មិន​អាច​ជួយ​ប្រទេស​ជាតិ​លើក​ពាន​បាន​នៅ​ឡើយ។

Maradona ​ដែល​ធ្លាប់​ជួយ​អាហ្សង់ទីន​លើក​ពាន World Cup ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា Messi ​បច្ចុប្បន្ន​នេះ ​លេង​មិន​ទាន់​ដល់​កម្រិត​របស់​លោក​នៅ​ឡើយ​ទេ។​ លោក រំពឹង​ថា World Cup ​ឆ្នាំ​ក្រោយ នឹង​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​ច្រើន​នៅ Barcelona ​នេះ ​បន្ដ​ជួយ​អាហ្សង់ទីន​ទៀត ​ហើយ​សំណាង​នឹង​មក​ដល់​រូបគេ​នៅ​ពេល​នោះ។

គិត​ត្រឹម​ពេល​នេះ Messi ​រក​គ្រាប់​បាល់​បាន​ជិត​៦០០​គ្រាប់​ហើយ ​បើ​គិត​ទាំង​ក្លឹប​អាជីព Barcelona ​និង​ជម្រើស​ជាតិ​អាហ្សង់ទីន។ ដោយ​ឡែក​បើ​ងាក​ទៅ​មើល​សម័យ Maradona វិញ ​លោក​រក​គ្រាប់​បាល់​បាន​តែ​៥០០​គ្រាប់​ប៉ុណ្ណោះ​គិត​ទាំង​ក្លឹប​និង​ជម្រើស​ជាតិ​ដូច​គ្នា៕

ប្រភព៖ Fox Sports Asia