រន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូទៅបុកនឹងរថយន្តកែច្នៃ កំពុងថយចេញពីផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម
ព័ត៌មាន
1.19K

បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកែច្នៃ បានបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់បំផុតនៅលើដងផ្លូវ​។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ក្រុមទី៥៧ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផៃ សុវណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ ចំណែកអ្នកបើកបររថយន្តកែច្នៃមានឈ្មោះ សួនណារី ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិបឹងព្រីង ឃុំប្រឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេឃើញមានរថយន្តកែច្នៃមួយគ្រឿង បើកថយក្រោយចេញពីផ្ទះពីលិចទៅកើត ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1R-7656 ជិះពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុករថយន្តច្នៃចំពីក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់តែម្តង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបានយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕