ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី! លោក សុវណ្ណសេដ្ឋី (T-sick) ចាប់ដៃគូជាមួយនឹង BOB បញ្ចេញស្នាដៃចម្រៀងថ្មី Original Song «អូនស្អាត» កន្ត្រាក់អារម្មណ៍ ...
កម្សាន្ត
2.53K

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ខាងមុខនេះ ម្ចាស់បទ« អ្នកថ្មី » ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ លោក សុវណ្ណ សេដ្ឋី (T-sick) និងលោក BOB បានបញ្ចេញស្នាដៃចម្រៀងថ្មី Original Song កន្ត្រាក់អារម្មណ៍មួយបទទៀតហើយ ដើម្បីអបអរ រាំលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើង។

បទចម្រៀងមួយនោះ មានចំណងជើងថា «អូនស្អាត» ដែលនិពន្ធទំនុកច្រៀង ដោយលោក សុវណ្ណសេដ្ឋី និងលោក BOB និងមានការសម្រួលបទភ្លេង ដោយ លោក សង្ហារ ដែលជាអ្នក Mix បទ «J+O » ផងដែរ កាន់តែធ្វើឲ្យបទចម្រៀងនេះ កន្ត្រាក់ទាក់ទាញអារម្មណ៍ ជាពិសេសគឺស្រីៗតែម្តង បានលឺហើយ ច្បាស់ជាចង់រាំលេងកម្សាន្ត។

ចង់ដឹងថាបទចម្រៀង«អូនស្អាត»នេះមានអត្ថន័យ និងសាច់ភ្លេងពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖