Gareth Bale អាចផ្ទេរទៅក្លឹបកំពូលទាំងនេះ​ នៅរដូវក្តៅខាងមុខ​​

កីឡាករ Gareth Bale ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីចំណាយរយៈពេល ៦ ឆ្នាំនៅទឹកដី Santiago Bernabeu​។ ជាក់ស្តែងបើទោះបីរកបាន ១៤​គ្រាប់ក្នុងការបង្ហាញខ្លួន​៣៨​លើក សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះក្តី ក៏ការសង្ស័យលើអនាគតរបស់កីឡាករវ័យ​២៩​រូបនេះ នៅតែមានភាពសង្ស័យខ្លាំង​។

មិនតែប៉ុណ្ណោះបើយោងតាមគេហទំព័រមួយរបស់អេស្ប៉ាញបានឱ្យដឹងថាផែនការរបស់គ្រូបង្វឹកលោក Zinedine Zidane មានបំណងចង់លក់ខ្សែប្រយុទ្ធរូបនេះចេញ ដើម្បីស្វែងរកប្រាក់ចំណូលក្នុងការកសាងក្រុមសារជាថ្មីវិញ​។

ដោយឡែកនៅរដូវក្តៅខាងមុខនេះត្រូវបានគេយល់ថា Bale នឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅក្លឹប ដែលគេចង់ផ្លាស់ទៅ ហើយនេះគឺជាគោលដៅធំៗចំនួន៥ ដែលខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះអាចទៅនៅចុងបញ្ចប់រដូវកាលនេះ​។

Manchester United,Tottenham,Bayern Munich,Chelsea,Inter Milan៕

ប្រភព៖ Mirror