​Arsenal បាញ់​​Napoli២គ្រាប់ សង្ឃឹមឡើងវគ្គ៤ក្រុមចុងក្រោយ នៅ​Europa League

ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Europa League នៅទឹកដី Emirates កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ Arsenal រកបាន២គ្រាប់នៅដើមតង់ យកឈ្នះក្រុម Napoli ដោយលទ្ធផល ២-០​។

ខ្សែបម្រើ Aaron Ramsey រកគ្រាប់បាល់បើកឆាកអោយក្រុមកាំភ្លើងធំ នៅនាទីទី ១៤នៃការប្រកួត មុនពេលដែល Lucas Torreira ស៊ុតប៉ះជើងខ្សែការពារ Kalidou Koulibaly ធ្វើអោយផ្លាតបាល់ចូលទី នៅនាទីទី២៥។

ទោះយ៉ាងណាក្ដី ក្រុមភ្ញៀវ Napoli ក៏បានដាក់សំពាធទៅក្រុមម្ចាស់ផ្ទះផងដែរ ប៉ុន្ដែ មិនអាចបំប៉ោងសំណាញ់ទីរបស់ អ្នកចាំទី Petr Cech បាន ហើយត្រូវរង់ចាំ ប្រកួតនៅទឹកដី San Paolo នៅជើងទី២ ដើម្បីអាចកាត់សេចក្ដី ថាក្រុមណាអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៕

អត្ថបទ៖ ណារិន