Momo កូនស្រីសំណព្វចិត្តអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែធំ កាន់តែស្អាត ពេលតែងខ្លួនបែបបុរាណ
កម្សាន្ត
835

អ្នកនាងគង់ ចាន់ស្រីមុំ និងលោក គឺម សីហា ត្រូវបានមហាជនស្គាល់ ថាជាគូរស្នេហ៍មួយគូរ ដែលតែងតែមានភាពផ្អែមល្ហែម បើទោះជាមានកូនហើយក្តី ក៏គូរស្នេហ៍មួយគូរនេះ​ នៅតែធ្វើឲ្យមហាជនស្ទើរតែលើសជាតិស្ករ។

បើងាកមកមើលសម្រស់ នាងតូចMomo វិញម្តង ពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់ កាន់តែធំ កាន់តែស្រស់ស្អាត ហើយថែមទាំងពូកែលេងស្ទាយ៍cute និងពូកែលេងទឹកមុខ គួរឲ្យស្រលាញ់ថែមទៀតផង។

យ៉ាងណាមិញ នៅក្នុងឈុតបែបបុរាណ ពេលតែនាងតូច Momo តុបតែងរួច កាន់តែស្អាតខ្លាំង រហូតមហាជនជាច្រើនបាននាំគ្នាលាន់មាត់សរសើរគ្រប់គ្នា ហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែគួរឲ្យខ្នាញ់នោះ គឺពេលដែរ នាងតូចMomo តុបតែងខ្លួនបែបនេះ ស្ទើរតែធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនស្គាល់ ៕