Hazard សារភាពថា សប្បាយចិត្តពេលឃើញZidaneត្រឡប់មកក្នុងវិស័យបាល់ទាត់សារជាថ្មី

​ខ្សែប្រយុទ្ធ​ Eden Hazard របស់ក្លឹបតោខៀវ Chelsea​​ បានបង្ហាញអារម្មណ៍រីករាយដែលឃើញអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ត្រឡប់មកក្នុងវិស័យបាល់ទាត់សារជាថ្មី​។

កីឡាកររូបនេះបាននិយាយប្រាប់ RMC Sport ថា៖​ ខ្ញុំមិនមែនជាកីឡាករ Real Madrid នោះទេ ប៉ុន្តែគឺជាអ្នកគាំទ្រម្នាក់របស់លោក Zinedine Zidane ។ សម្រាប់ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញរូបគាត់ត្រឡប់មកវិញ ពីព្រោះពិភពបាល់ទាត់ត្រូវការគាត់។ ជាការពិតណាស់ អ្នកគាំទ្រ Real Madrid ប្រកាដជាសប្បាយចិត្ត ពីព្រោះរូបគាត់បានជួយឲ្យក្លឹបឈ្នះពានរង្វាន់ជាច្រើន។

ពាក់ព័ន្ធនឹងអនាគតរបស់កីឡាកររូបនេះ ដែលកំពុងលេចលឺព័ត៌មានជាច្រើនចុះផ្សាយថានឹងអាចចាកចេញពី Chelsea ទៅចូលរួម Real Madrid រដូវកាលក្រោយនោះ Eden Hazard ក៏បានបញ្ជាក់ដដែលៗ ថារូបលោកមិនទាន់សម្រេចចិត្តនៅឡើយនោះទេ អ្វីសំខាន់គឺកំពុងផ្តោតអារម្មណ៍ជួយ Chelsea ឲ្យបានជើងឯក Europa League ៕

ប្រភព៖ RMC Sport