ម៉ូតូ​ ២គ្រឿង​ បុកគ្នា​ យ៉ាងពេញទំហឹង​ នៅចំណុចស្កុបបែកជាបួន​ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរដេកសន្លប់នៅក្នុងថ្លុកឈាមដកចង្កាទាំងព្រឹក
ព័ត៌មាន
1.92K

ភ្នំពេញ​​៖​ រន្ធត់ទាំងព្រឹកតែម្ដង​ ដោយម៉ូតូ ២គ្រឿង​ បុកគ្នាពេញទំហឹង​ ត្រង់ចំណុចផ្លូវបែកជាបួន​ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរដេកសន្លប់នៅក្នុងថ្លុកឈាមដកចង្កាមាន់​យ៉ាងរន្ធត់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះភ្លាមៗ​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវR1 នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០៦ ព្រឹកថ្ងៃទី ១២ ខែមេសា​ ឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃើញ​ បុរសម្នាក់​ឌុបស្រ្តីជាប្រពន្ធធ្វេីដំណេីរ​ ដោយជិះម៉ូតូ​ ១គ្រឿងម៉ាក​ ហុងដាឌ្រីមសេ១២៥​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម​1I-8005 ធ្វេីដំណេីរតាមបណ្តោយផ្លូវR1 ក្នុងទិសដៅពីលិចទៅកេីត​ ខណ:មកដល់ចំណុចផ្លូវបែកជាបួន​ កែងនឹងផ្លូវR6 ក៏ត្រូវម៉ូតូម៉ាក​ MiO ១គ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1P-5012 ជិះដោយបុរសម្នាក់​ តាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជេីងវិញ​ ក្នុងល្បឿនយ៉ាងលឿន​ ជ្រុលទៅបុកម៉ូតូម៉ាក​ ហុងដាឌ្រីម​ ជិះដោយប្តីប្រពន្ធ២នាក់​ ខាងលេី​ យ៉ាងពេញទំហឹង​​ បណ្តាលអោយបុរសជាប្តី​ ដួលបោកក្បាលនឹងថ្នល់​ រងរបួសយ៉ាងធ្ងន់ធ្ងរ​ ដេកសន្លប់នៅក្នុងថ្លុកឈាមដកចង្កាមាន់​យ៉ាងតក់ស្លុត ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះភ្លាមៗ​ ចំណែកស្រ្តីជាប្រពន្ធនឹងបុរសភាគីម្ខាងទៀត​ រងរបួសស្រាល​ បង្កអោយមានការភ្ញាក់ផ្អេីលទាំងព្រឹកដល់សមត្ថកិច្ចនឹងប្រជាពលរដ្ឋជាខ្លាំងតែម្តង​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង​ទៅរក្សាទុកជាបណ្ណោះអាសន្ន​ ដេីម្បីរង់ចាំភាគីទាំងសងខាងចូលមកការដោះស្រាយតាមនីតិវិធី​ ៕