អាជ្ញាធរ​ចាប់អ្នកគាំទ្រ​១៤០នាក់ ដែលបង្ក​ហិង្សា ក្រោយការប្រកួត Ajax​និង​Juventus

អាជ្ញាធរមូលដ្ឋានចាប់ខ្លួនអ្នកគាំទ្រ១៤០នាក់ ​បន្ទាប់ពីមានអំពើហិង្សាបានកើតឡើងរវាងអ្នកគាំទ្រសងខាង ក្រោយបញ្ចប់ការ​រវាងម្ចាស់ផ្ទះ AFC Ajax ជាមួយភ្ញៀវមកពីអ៊ីតាលី Juventus ដោយលទ្ធផល១ទល់១ ប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ UEFA Champions League ។

យោងតាមរបាយការពីអាជ្ញាធរប្រចាំទីក្រុង Amsterdam រដ្ឋធានីហូឡង់ បានបញ្ចាក់ថាអ្នកគាំទ្របាល់ទាត់យ៉ាងតិច ១៤០នាក់ឡើងត្រូវបានឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្នក្រោយបង្ករហិង្សាអាណាធិបតេយ្យនៅក្រៅកីឡដ្ឋាន Amsterdam ArenA របស់ក្លឹប AFC Ajax ។ ការបង្កររបួសស្នាមទៅវិញទៅមករហូតដល់មានការឃាត់ខ្លួននេះ កើតឡើងដោយសារតែពាក្យសម្តីឌឺដងគ្នា ខណៈនៅក្នុងជម្លោះទាំងនោះត្រូវបានអាជ្ញាធរសង្កេតឃើញថាមានប្រើប្រាស់កាំបិត ដំបង ព្រមទាំងបុគ្គលខ្លះប្រើប្រាស់កាំជ្រួចបាញ់ថែមទៀតផង។

ក្រឡេកទៅមើលការប្រកួតវិញ ត្បិតយោងតាមស្ថិតិក្រុមម្ចាស់ផ្ទះមានប្រៀបក្នុងការគ្រប់គ្រងបាល់យ៉ាងណាក្តី ប៉ុន្តែត្រូវបានម្ចាស់ពានរង្វាន់ Ballon O’dor ៥សម័យកាល CR7 បានតែតបញ្ចូលទីបើកការនាំមុខនៅចុងម៉ោងវគ្គទី១។ តែចូលដើមវគ្គទី២ ខាងម្ចាស់ផ្ទះបានវាយបកតាមស្មើរវិញ និងរក្សាលទ្ធផល ១-១ រហូតដល់បញ្ចប់ការប្រកួត៕

ប្រភព៖ BBC