ស្លាប់ទៀតហើយ! រថយន្តមិនចាំម៉ាក បើកកៀរម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ដួលបាក់កស្លាប់មួយរំពេច
ព័ត៌មាន
710

កំពង់ស្ពឺ​ ៖ ​ មានករណីគ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់ បន្ទាប់ពីរថយន្តមួយគ្រឿង បើកកៀរម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស និងស្ត្រីម្នាក់ស្លាប់ភ្លាមៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៧៨-៧៩ ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រួរ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

ប្រភពបានឲ្យដឹងថា នៅមុន​ពេល​កើត​ហេ​តុ​ ពួកគាត់​ឃើញ រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ដឹក​ស៊ីទែន​សាំង អ្នកបើកបរមិន​ស្គាល់ឈ្មោះ បើកបរ​ពី​កើ​តទៅ​លិច។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ បាន​កៀរម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG.5264 បើកបរ​ដោយ​ឈ្មោះ ធូ ធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ជី សារ ភេទ​ស្រី អាយុ​៤១ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ដែល​កំពុងបើកបរ​ស្រប​ទិស​គ្នាធ្លាក់​ផ្លូវ​ដួល​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសស្រាល​និង​អ្នកជិះ​ពីក្រោយ​បាក់កស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

​​ក្រោយពី​កើតហេតុ​ អ្នកបើករថយន្ត​បង្ក​បានបន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់​។​ចំណែកអ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ សព​ស្ត្រី​ខាងលើបានប្រគល់ជូន​សាច់ញាតិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕