លោកឧកញ៉ា ហ៊ុន ជា សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិស្សិតស្រី ដែលត្រូវរថយន្តRANGE ROVER ស្លាកលេខ ភ្នំពេញ 2AF-7777 បុកស្លាប់ នូវថវិកាចំនួន២លានរៀល តាមរយៈលោក សុវណ្ណរិទ្ធី TVFB នៅរសៀលនេះ
ព័ត៌មាន
3.26K

ខេត្តកណ្តាល៖ នៅមុននេះបន្តិច លោកឧកញ៉ា ហ៊ុនជា បានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពនារីរងគ្រោះ ដែលត្រូវបានរថយន្ត RANGE ROVER ស្លាកលេខ ភ្នំពេញ 2AF-7777 បុកស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងខណ្ឌទួលគោក តាមរយៈលោក សុវណ្ណរិទ្ធី TVFB ​នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩នេះ នូវថវិកាចំនួន ២លានរៀល ជូនដល់ក្រុមគ្រួសារសពនារីរងគ្រោះនៅគេហដ្ឋានបុណ្យស្ថិតនៅខេត្តកណ្តាល ។

ក្នុងនោះដែរ លោក ឧកញ៉ា ហ៊ុន ជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់សាច់ញាតិ ក្រុមគ្រួសារ បាត់បង់កូនស្រី ជាទីស្រឡាញ់ ដែលមិនអាចត្រឡប់មកវិញុបាន ជាពិសេសគឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលជាក្មេងស្រី ពុះពារការលំបាកគ្រប់បែបយ៉ាងក្នុងការរៀនសូត្រ រហូតទទួលបានអាហាររូបករណ៍ ១០០ភាគរយ រៀននៅសាកលវិទ្យាល័យ ផារ៉ាហ្គន ។ ការបាត់បង់នេះ ពិតជាពិបាកធ្វើឲ្យក្រុមគ្រួសារ ទទួលយកខ្លាំងណាស់ ... ៕