បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ដបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតយ៉ាងដំណំ
ព័ត៌មាន
503

ភ្នំពេញ៖ រថយន្ដម៉ាក Starex មួយគ្រឿងបើកបុកជាមួយនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលអោយកល់ជាប់និងក្បាលព្រួញ ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣៨ នាទីយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៩ កើតហេតុនៅតាមបណ្ដោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាធានីភ្នំពេញ៕

យោងតាមសម្ដីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថាគាត់បានឃើញ រថយន្តម៉ាក Starex ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AU-8038 បើកក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលទៅដល់ចំណុចកន្លែងកើតហេតុក៏បានជ្រុលចង្កូតរថយន្ដទៅមកបុកនិងក្បាលព្រួញពុះចែកផ្លូវ នោះយ៉ាងពេញទំហឹង បណ្តាលអោយ កល់ជាប់និងរបាំងថ្មនោះ រងកាខូចខាតយ៉ាងខ្លាំងបន្ទាប់មកម្ចាស់រថយន្ដមិននៅយូក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្តមកទៀតសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ក៏បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរជើងគោកចុះមកធ្វើការវាស់វែងតែម្ដង។

ក្រោយពេលកើតហេតុរថយន្ដម៉ាក Starex ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ស្នងការរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្ដយកទៅរក្សាទុក និងធ្វើការតាមនិតិវិធីច្បាប់នៅពេលក្រោយ។