សាហាវណាស់! អ្នករត់រថយន្ដតាក់ស៊ីម្នាក់ ត្រូវជនសង្ស័យជាជាតិជប៉ុន២នាក់ ប្លន់សម្លាប់យ៉ាងរន្ធត់ នៅស្រុកពួក ខេត្តសៀមរាប
ព័ត៌មាន
20K

សៀមរាប៖ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង០០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា នៅពេលកើតហេតុដំបូង គេសង្ស័យថាអ្នកធ្វើសកម្មភាពនោះជាជនជាតិចិន ប៉ុន្ដែនៅពេលស្រាវជ្រាវ និងតាមចាប់ខ្លួនបាននោះ ទើបដឹងថា ជាជនជាតិជប៉ុន ដែលមានបក្ខពួកសរុបចំនួន៣នាក់ ហើយកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋតាមចាប់បាន២នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។

ជនសង្ស័យ២នាក់ជាជនជាតិជប៉ុនឃាត់ខ្លួនមាន៖

១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសម្មភាពអាករជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ក្នុងពេលដែលជនរងគ្រោះ បើកបររថយន្ដ ហាយឡិនឌឺ ពណ៍ស្ករ ស្លាកលេខ ភ្នំពេញ 2AB-5218 រួចបានទំលាក់ជនរងគ្រោះចេញពីរថយន្ដនៅចំណុចកើតហេតុខាងលើ រួចបានបើករថយន្ដគេចខ្លួនទៅទិសខាងកើត បានទៅបុកជាមួយគោយន្ដកន្រ្ដៃដឹកស្រូវ ស្របទិសគ្នា ហើយរថយន្ដទៅមុខលែងរួច ជនសង្ស័យទាំង២នាក់បានគេចខ្លួន ក៏ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ ០២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។ ចំណែកអ្នកជិះគោយន្ដកន្រ្ដៃ០២នាក់របួសស្រាល។ ក្នុងនោះបានធ្វើការដកហូតផាស់ស្ព័រចំនួន០២ រថយន្ដ១គ្រឿង និងសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកស្នងការនគរបាលខេត្តសៀមរាប មិនទាន់អាចបញ្ជាក់បានឲ្យលម្អិតនោះឡើយ ដោយស្ថិតក្រោមការស្រាវជ្រាវបន្តទៀត ហើយម្យ៉ាងពាក់ព័ន្ធនិងជនបរទេសទៀតផង។