កុដិលោកចំនួន ៣ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង
ព័ត៌មាន
938

រតនគិរី: (ព័ត៌មានបឋម) នាវេលាម៉ោង ១១ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យ​ឆាបឆេះកុដិលោក នៅវត្តវីទ្បាកាត់​ ភូមិ២ សង្កាត់កាចាញ​ ក្រុងបានលុង​ ខេត្តរតនគីរី​ ។

មូលហេតុ ផ្ទុះផ្ទាំងសទ្បា។ 

សម្ភារខូចខាតកុដិលោកចំនួន ៣ខ្នងទាំងស្រុង ប្រក់សង្កសី ជញ្ជាំងក្តា មានទំហំ បណ្តោយ ១១x ទទឹង ០៨ម៉ែត្រ។

គ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ផងដែរ៕