ចប់ហើយ!​ សូម្បីតែជួញដូរគ្រឿងក៏ចិនមិនលើកលែងដែរ ចាប់ខ្លួនបាន២នាក់ ដកហូតបានចំនួន៨កញ្ចប់ ​
ព័ត៌មាន
298

ព្រះសីហនុ៖ ជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខលួន ករណីគ្រឿងញៀន ដកហូតបាន៨កញ្ចប់។ 

ការបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុម១៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ Cui mang ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដលហូតបានថ្នាំញៀនម្សៅចំនួន២ កញ្ចប់ ,ទូរស័ព្ទ១គ្រឿង។

ក្រោយបញ្ចប់ការសាកសួរទៅលើជនសង្ស័យ បានឆ្លើយសារភាព ទើបកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក៍បានបន្តចុះបង្ក្រាបគ្រឿងញៀន១ករណីទៀត នៅក្រុម ៤៥ ភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ Guo Shaodi ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ដកបានវត្ថុតាងរួមមានថ្នាំញៀនម្សៅចំនួន ៦កញ្ចប់, ថ្នាំញៀនប្រភេទ WYចំនួន ២ គ្រាប់ ,ជញ្ជីងថ្លឹង១គ្រឿង ទូរស័ព្ទ ១គ្រឿង៕