សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ករណីជួញដូរចែកចាយយ៉ាងសកម្មនូវសារធាតុញៀនខុសច្បាប់ ទៅតុលាការ
ព័ត៌មាន
318

កំពង់ធំ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទីល្ងាច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និង ក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅចំណុចភូមិ អូរគន្ធរខាងត្បូង សង្កាត់ អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាយការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តជនសង្ស័យទី១.ឈ្មោះ ឌី លីធូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ អូរកន្ធរត្បូង សង្កាត់ អូរកន្ធរ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ទី២.ឈ្មោះ សេង សម្ផស្ស ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានថ្នាំញៀនបាន ០៦កញ្ចប់តូចទម្ងន់១ក្រាម និងទូរស័ព្ទដៃម៉ាក NOKIA ចំនួន ០១គ្រឿង ៕