មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ ត្រូវកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរវែង​ ចាប់ឃាត់ខ្លួនបាន!
ព័ត៌មាន
295

​រតនគិរី​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរវែង​ ចាប់ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​ជ្រុង​ ឃុំ​កក់​ស្រុក​ បរ​កែវ​ ខេត្ដ​រតនគីរី​។​

ជនសង្ស័យ​ទី​១-​ឈ្មោះ​ គឿ​ន​ កុសល​ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​ជ្រុង​ ឃុំ​កក់​ ស្រុក​ រប​កែវ​ ខេត្ដ​រតនគីរី​ និង​ទី​២-​ឈ្មោះ​ ស៊ី​ ឡៃ​ ភេទ​ប្រុស​ មាន​ទីលំនៅ​ ភូមិ​ជ្រុង​ ឃុំ​កក់​ ស្រុក​បរ​កែវ​ ខេត្ដ​រតនគីរី​។​

​ដកហូត​វត្ថុ​តាង​រួម​មានៈ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់​(១​កញ្ចប់​ធំ​៥​កញ្ចប់​ធំ​ល្មម​ និង​១​ញ្ច​ប់​តូច​ទម្ងន់​៨២,៨៥​ក្រាម​,​ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​,​ថង់​សម្រាប់​វេច​ខ្ចប់​និង​សម្ភារៈ​សេព​មួយ​ចំនួន​ធំ​។​

​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ឃាត់​និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ ៕