​ជម្រើស​១​១នាក់​ដំបូងរបស់ក្រុម​Real Madrid ដែល​Zidane អាចដាក់តទល់​Celta នាយប់នេះ

ក្រុមយក្សអេស្ប៉ាញ Real Madrid នឹងត្រូវបើកកីឡដ្ឋាន Satiago Bernabeu របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Celta Vigo សម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី​២៨ នាវេលាម៉ោ​ង១០និង១៥នាទី​ថ្ងៃសៅរ៍នេះ។

ជាក់ស្តែងលោក Zidane នឹងត្រូវធ្វើការដឹកនាំក្រុម Madrid សម្រាប់ប្រកួតដំបូងរបស់ខ្លួន ក្រោយពីត្រូវបានតែងតាំងជាគ្រូបង្វឹកសារជាថ្មី ជំនួសលោក Solari កាលពីថ្ងៃច័ន្ទកន្លងទៅ ។

ដោយសម្រាប់ការប្រកួតនាយប់នេះក្រុម Madrid ត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរប្រព័ន្ធលេងថ្មី ក៏ដូចជាក្រុមកីឡាករថ្មី នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារំាងរូបនេះ ។

យ៉ាងណាងយើងក្រឡែកមកមើលជម្រើស ១១ នាក់របស់ក្រុមទាំងពីរ ដែលអាចប្រើ ដើម្បីតទល់គ្នា ៖

Real Madrid ៖ អ្នកចាំទី Courtois ; ខ្សែការពារ Marcelo , Ramos , Varane , Odriozola ; ខ្សែមប្រើ Valverde , Kroos , Modric ; ខ្សែប្រយុទ្ធ Asensio , Benzema , Bale

Celta Vigo ៖ អ្នកចាំទី Blanco ; ខ្សែការពារ Junca , Costas , Araujo , Vazquez ; ខ្សែមប្រើ Boufal , Yokuslo , Lobotka , Mendez , Budebouz ; ខ្សែប្រយុទ្ធ Gomez។​

ប្រភព៖ Sportskeeda