រន្ធត់ណាស់! ផ្ទុះក្បាលគ្រាប់១២៥មីលីម៉ែត្រ សល់ពីសង្គ្រាម ស្លាប់ជីតាម្នាក់យ៉ាងរន្ធត់ និងចៅរបួសធ្ងន់នៅខេត្តត្បូងឃ្មុំ
ព័ត៌មាន
309

ត្បូងឃ្មុំ៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយមានករណីផ្ទុះក្បាលគ្រាប់ ១២៥មីលីម៉ែត្រ​ បណ្តាលឲ្យត្រូវចំមនុស្សចាស់ក្មេង២នាក់ រងរបួសនិងស្លាប់ យ៉ាងរន្ធត់បំផុត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ក្បាលគ្រាប់បែកនេះ ដែលសល់ពីសង្គ្រាមនេះ ត្រូវបានជនរងគ្រោះ ឈ្មោះ ភាព ផល ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ ជាងដំពន្លៀកជាជរ័កៅស៊ូ យកមកធ្វើជាកំណល់ដំដែក តាំងពីយូហើយ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែផ្ទុះ ស្លាប់ជីតា ។ ចំណែកចៅប្រុសអាយុ៤ឆ្នាំម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការសាកសួរ និងពិនិត្យនៅកន្លែងកើតហេតុផងដែរ ៕