ជនសង្ស័យជាជនជាតិចិន២នាក់ ឆក់កាបូបពីនារីជនជាតិចិនដូចគ្នា បានសម្រេច តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចខ្លួន
ព័ត៌មាន
748

ព្រះ​សីហ​នុ៖ ជនសង្ស័យជាជនជាតិ​ចិន​២នាក់ ធ្វើសកម្មភាពឆក់កាបូប ពីនារីជនជាតិចិនដូចគ្នា បានសម្រេច កាលពី​វេលា​ម៉ោង​ប្រហែល៣​ ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិនា ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ  តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់​។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ដៃ​នារីរង​គ្រោះ ជា​ជនជាតិ​ចិន  អំទ្បុងពេល​​ជន​រង​គ្រោះ ​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ផ្ទះ​។ បន្ទាប់​ពី​ឆក់​យក​កាបូប​បាន​ហើយ ជនសង្ស័យ​ម្នាក់ ​បានរ​ត់ទៅ​ជិះ​ម៉ូតូ ម៉ាក​អ៊ែ​រ​ប្លែក​១​គ្រឿង ពណ៌​ខ្មៅ​លាយ​ប្រផេះ គ្មាន​ស្លាក​លេខ ដែល​បក្ខពួក​ម្នាក់​ទៀត​បញ្ឆេះ​នៅ​ចាំ​ក្បែរ​នោះ រួច​បើក​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ជុំវិញនឹងករណីនេះ សមត្ថកិច្ច បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយនៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​ ទើប​អាចឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រីឯ​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។

ជនសង្ស័យ​​ជាជនជាតិចិនឃាត់ខ្លួន​នោះមាន​ឈ្មោះ MA QING LAI ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​ និង​ពក្ខពួកម្នាក់ទៀតដែល​គេចខ្លួន​ ឈ្មោះ A BIAO ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​ដូច​គ្នា​។ ចំណែនារី​រង​គ្រោះ​មានឈ្មោះ WU ZHONGBING ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​សណ្ឋាគារ​ព្រី​ន មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

វត្ថុ​តាង​ចាប់ដកហូតបាន​រួម​មាន៖

– កាបូបដៃ​០១ ពណ៌​ខ្មៅ​ ​វិទ្យុទាក់ទង​០១​គ្រឿង​​សៀវភៅសរសេរ ០២​ក្បាល​ លុយ​១,៨៧៥​ដុល្លារ​អា​មេ​រិ​ក​។

– ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ​ ទល់​រវីស​ធំ​ៗ​ចំនួន​០៤ ញញួរ ០១ ស្កុ​ត ០១​ដុំ​,​ម៉ាស់ ០១​ដុំ​ ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ខ្មៅ​-​ប្រផេះ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។

បច្ចុប្បន្ន សមត​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាននិង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕