ចុម! ជនជាតិចិនបើករថយន្តឡិចស៊ីស ធ្លាក់ប្រឡាយបោកផ្ទប់នឹងលូ របួសធ្ងន់ ខ្ទេចរថយន្ត
ព័ត៌មាន
468

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន ខ្វះការប្រុងប្រយត្ន័ពីជើងទៅត្បូង បានរេចង្កូតទៅខាងស្តាំងដៃ ធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង។ ចំណែកអ្នកបើកបរជនជាតិចិនរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង ស្ទូចរថយន្តមករក្សាទុកបណ្តោះអាសន្ន៕