បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនបានមេឆ្នោតដ៏ធំម្នាក់ នៅក្រុងតាខ្មៅ
ព័ត៌មាន
481

កណ្ដាល៖ សមត្ថកិច្ច បានចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) ឃាត់បានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ និង៥៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារព្រែកហូរ (តូបគ្មានលេខ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ស្ត្រីសង្ស័យឃាត់ខ្លួនមានឈ្មោះ ឃុត ធីតា ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកកាត់ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កត់ឆ្នោត។

វត្ថុតាងចាប់យក៖

– កាតុងកត់ឆ្នោតរួច ៣៨សន្លឹក (ឆ្នោតខ្មែរ និងវៀតណាម)

– បុងកត់ឆ្នោត ០១ក្បាល ចំនួន ៦០សន្លឹក

– ម៉ាស៊ីនព្រីនឆ្នោតម៉ូឌែល ចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីនឆ្នោតខ្មែរចំនួន ០២គ្រឿង

– លុយខ្មែរ ១៤០.០០០រៀល (ដប់បួនម៉ឺនរៀល)

– លុយដុល្លារ ២១ដុល្លារ (ម្ភៃមួយដុល្លារ)

– ក្រដាសដានចំនួន ០២សន្លឹក

– ម៉ាស៊ីនគិតលេខចំនួន ០២គ្រឿង

– ដែកកិប ០១ និង កន្ត្រៃ ១

– បន្ទាត់ស០១ និង ប៊ិច០៦ដើម

– ទូរស័ព្ទម៉ាក Camfone ពណ៌ស ០១គ្រឿង និងទូរស័ព្ទម៉ាក Nokia ពណ៌ស ០១គ្រឿង

– កញ្ច្រែង ០១ ពណ៌ខៀវ និងកន្រ្តក ០១ ពណ៌ផ្កាឈូក ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានការកត់កន្ទុយលេខខុសច្បាប់ យ៉ាងសកម្ម សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបនិងនាំខ្លួន ឈ្មោះ ឃុត ធីតា រួមនឹងវត្ថុតាងខាងលើបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

តាមចម្លើយរបស់ឈ្មោះ ឃុត ធីតា បានឲ្យដឹងថា ខ្លួនកត់ឆ្នោតវៀតណាមជាងបីឆ្នាំមកហើយ ដោយយកឲ្យ មេនៅភ្នំពេញ (ហៅមេចាស់)។ តែក្នុងរយ:ពេលជាងមួយខែនេះ បានប្តូរកត់ឲ្យ មេថ្មីឈ្មោះម៉ៅ នៅម្តុំព្រែកកំពឹស ហើយនគរបាលប៉ុស្ត៍ព្រែកហូរបានមកប្រាប់ឲ្យ ឈប់កត់ឆ្នោតវៀតណាមខុសច្បាប់ទៀតទៅ កត់តែឆ្នោតខ្មែរណាដែលមានច្បាប់ត្រឹមត្រូវបានហើយ ទើបខ្លួនឈប់កត់ឆ្នោតវៀតណាម ខ្លាចគេចាប់ ក៏ប៉ុន្ដែនៅលួចកត់ឆ្នោតវៀតណាមឲ្យ ម៉ូយដែលស្គាល់ៗ រួចផ្ញើឲ្យអ្នកកត់នៅជិតគ្នាហ្នឹងបន្តទៅ។

ចំណែកឆ្នោតខ្មែរ កត់មានវិញ្ញាបនបត្រត្រឹមត្រូវ បញ្ជាក់ផ្តល់សិទ្ធិលក់ចុះថ្ងៃទី១១ .៧.២០១៨ ដល់១០.០១.២០១៩។ ករណីនេះ សមត្ថកិច្ច បានកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕