ស្មានថាករណីឃាតកម្ម ការពិតយកអាវ​ចងក សម្លាប់ខ្លួនសោះ..
ព័ត៌មាន
570

ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ដោយមានអាវជាប់.ក សង្ស័យថាជាករណីឃាតកម្ម តែក្រោយពីការពិនិត្យរួចរាល់ ទើបដឹងថាជាករណីអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងលិចសួនឧស្សាហកម្មវ៉ាយសេវ៉េន២ ភូមិរំដួលឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ មានប្រជាពលរដ្ឋមកបេះផ្កាត្រកៀត ស្រាប់តែប្រទះឃើញមនុស្សប្រុសម្នាក់អង្គុយផ្អែករបងថ្ម ស្លាប់ ដោយមិនដឹងមូលហេតុ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា សពបានយកអាវដៃវែង ពណ៍ខ្មៅ មកធ្វើអត្តឃាតចងកសម្លាប់ខ្លួន ទើបស្លាប់បែបនេះ​ មិនមានការពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕