អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីយប់មិញ!..
ព័ត៌មាន
1.01K

ព្រះសីហនុ៖ លោក ព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសាររបស់លោក ជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវអូរ៣ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ ថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៩ ។

មន្ត្រីមានសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ ដោយគ្រាន់តែដឹងជាបឋមថា ជនរងគ្រោះបានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេនៅម្តុំជិតដុនបូស្កូ(អូរ៥) មិនទាន់ដឹងថាមានការប៉ះពារជាមួយយានយន្តផ្សេងទៀត ហើយត្រូវភាគីម្ខាងទៀតរត់គេច ឬជាគ្រោះថ្នាក់ចៃដន្យដួលខ្លួនឯង និងថាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ប្រភពពីមិត្តភក្តិជនរងគ្រោះដែលទៅចូលរួមមង្គលការគេជាមួយគ្នាបានអះអាងថា ជនរងគ្រោះមិនមានហូបគ្រឿងស្រវឹងច្រើនទេ គឺពិសារតិចតួចបំផុត ពេលពិសារអាហារនៅកន្លែងមង្គលការនោះ ៕ (សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង)