រំភើបចិត្ត! លោកឧកញ៉ា ស្រី ចាន់ថន ធ្វើរឿងមួយរហូតធ្វើឲ្យកីឡាករ កាយវប្បកម្ម សំបូរ សុភ័ណ្ឌ ប្តូរចិត្តចូលប្រកួតដើម្បីប្រទេសជាតិវិញ...

ភ្នំពេញ៖ យោងតាមគណនីFacebook របស់លោក Suphorn Sombo បានបង្ហោះទាំងស្រុងថា « ខ្ញុំបាទសំបូរ សុភ័ណ្ឌ ជាកីឡាកាយវប្បកម្មមួយរូប កាលដើមឡើយ ខ្ញុំបាទមានការតូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់នូវប្រាក់

រង្វាន់លើកទឹកចិត្ត​ ១០០លានរៀល ហើយក៏សម្រេចចិត្តថា និងបោះបង់ ការប្រកួតតំណាងឲ្យកម្ពុជាហើយ ព្រោះមានការខ្វះខាត តែក្រោយពីមានបញ្ហាមួយនេះកើតឡើង ក៏មានលោកឧកញ៉ា ស្រីចាន់ថន ដែលលោកមានចិត្តធម៌ សប្បុរសធម៌ បានជួយផ្គត់ផ្គង់ ក្នុងការចំណាយរបស់អ្នកកីឡាកាយវប្បកម្មទាំងអស់នៅពេលចេញ ទៅប្រកួតអាស្រ័យហេតុដូច្នេះហើយទើបធ្វើអោយខ្ញុំក៏ដូចជាកីឡាកាយវប្បកម្មទាំងអស់មានកំលាំងចិត្តរួបរួមគ្នា បន្តការងារជាមួយគ្នាទៅមុខទៀត ដើម្បីប្រទេសជាតិ។ ជាចុងក្រោយខ្ញុំសូមតំណាងឱ្យកីឡាកាយវប្បកម្មទាំងអស់ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះលោកឧញ៉ា ស្រី ចាន់ថន សូមអោយលោកមានសេចក្តីសុខចំរើន ទទួលទានមានបាននិង មានសុខភាពល្អ អរគុណលោកឧញ៉ាចំពោះក្តីស្រលាញ់មួយនេះខ្ញុំទាំងអស់គ្នានិងចងចាំជានិច្ច ៕