រន្ធត់! រថយន្តព្រូស ពន្លះម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ព័ត៌មាន
876

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចររវាងរថយន្ត បើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ជ្រុលទៅបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ៤៤ចន្លោះគីឡូម៉ែត្រលេខ១៣១និង១៣២ត្រង់ចំណុចភូមិខ្នុរអំពិល ឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK.5795 អ្នកបើកបរមិស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ បានវ៉ាជែងជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ដែលកំពុងធ្វើដំណើរក្នុង ទិសដៅស្របទិសគ្នាហើយបានជ្រុល ទៅបុកម៉ូតូមួយ គ្រឿងម៉ាក ហុងដាសេ១២៥ សេរី២០១៥ ពណ៌ខ្មៅពាក់ស្លាក លេខ កំពត1H. 6929 បើកបរដោយឈ្មោះ យ៉ុន សេងលី ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិផ្គរ ឃុំវាលពង់ស្រុកឧដុង្គ ដែលកំពុងធ្វើដំណើរក្នុងទិសដៅ បញ្រ្ចាសទិសគ្នាពីលិចទៅកើត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឧដុង្គ។ 

ក្រោយពេលកើតហេតុ អ្នកបើកបរមិនស្គាលអត្តសញ្ញាណបានចុះរត់គេចខ្លួនបាតស្រមោល។ សពជនរងគ្រោះត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែក វត្ថុតាងរថយន្តបង្កនិងម៉ូតូយកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកឧដុង្គរងចាំដោះស្រាយនៅពេលក្រោយ៕