ចេញ​ហើយ! បញ្ជីឈ្មោះ​ U23កម្ពុជា ត្រៀម​ AFC U-23 ​​​Championship 2020​

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ​វ័យ​ក្រោម​២៣ឆ្នាំ​ សម្រាប់​ត្រៀម​ប្រកួត​ពាន​រង្វាន់ AFC U-23 Championship 2020​ វគ្គ​ជម្រុះ​ក្នុង​ពូល ​ខណៈ​ដែលកីឡាករ​ទាំងអស់ដែល​បាន​ជ្រើសរើសលេង​ជាឈុត​ធំ​ទល់​នឹង​បង់ក្លាដេស​នៅ​រក្សា​ដដែល។

កម្ពុជា​ស្ថិត​ក្នុង​ពូល F ជាមួយ​ជម្រើស​ជាតិ U23 កូរ៉េខាងត្បូង, U23 អូស្រ្តាលី និង U23 ឆាយនីស​តៃប៉ិ។ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២២​ដល់​២៦ ​ខែ​មីនា ឆ្នាំ​២០១៩​ ហើយក្នុង​​ការ​ប្រកួត​ពាន​រង្វាន់នេះ ស្ថាននីយ៍ទូរទស្សន៍ CBS នឹង​ធ្វើ​ការផ្ទាល់ការ​ប្រកួត​ទាំងស្រុង៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អត្ថបទ៖ ណារិន