រថយន្តឡិចសុីស បើកគេចរថយន្តដឹកដី ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីម្នាក់រងរបួស រីឯរថយន្តរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
338

បន្ទាយមានជ័យ៖ រថយន្តឡិចសុីស300 បើក​គេច​ រថយន្តដឹកដី​ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីម្នាក់របួស ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​១៤ មីនា ឆ្នាំ២០១៩​ វេលាម៉ោង​១១និង៣០ លើផ្លូវជាតិលេខ​៥​ ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្តូងថ្មមាស​ ប្រហែល៥០០ម៉ែត្រស្ថិតក្នុង​ ភូមិអណ្តូងថ្មមាស​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ 

ប្រភពបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​ រថយន្តឡិចសុីស300 ​បើកពីកើតទៅលិច បើក​គេច​ រថយន្តធំ​បើកពីលិចទៅកើតបញ្ច្រស់ទិសគ្នា ធ្វើឲ្យក្រឡាប់​ធ្លាក់ពីផ្លូវ​ បណ្តាលឲ្យ​ របួសស្ត្រីម្នាក់ រថយន្តម៉ាកLEXRX300​ខូចធ្ងន់​ ចំណែក​ រថយន្តធំមិនខូចខាតទេ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញបានធ្វើការវាស់វែង​ រួចទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយបែត៕