Hat-Trick របស់​Ronaldo ផ្តួល​គ្រាប់​បាល់ Messi ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍

Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​នៅ​ការ​ប្រកួត UEFA Champions League វគ្គ​១៦​ក្រុម​ សប្តាហ៍​ទី​២ ​កាល​ពី​ពេល​កន្លង​ទៅ។ ក្រោយពីបុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ផ្តួល​យក​ឈ្នះ Atletico Madrid នៅ​លទ្ធផល​៣-០ បន្ទាប់​ពី​រូប​លោក​ជា​អ្នក​បំបែក​គ្រាប់​បាល់ Hat-Trick ដោយ​ផ្ទាល់។

Cristiano Ronaldo បាន​ផ្តួល​យក​ឈ្នះ​លើ Lionel Messi ដែល​ M10 ក៏​ជា​ជើង​ខ្លាំង​លេច​ធ្លោ​មួយ​រូប តាម​រយៈ​ការ​បំបែក​គ្រាប់​បាល់​២​គ្រាប់​ ​និង​Assist ​២​លើក​ឲ្យ​ក្លឹប Bracelona ដូច​ទៅ​នឹង Leroy Sane ដែល​ជា​អ្នក​ Assist ៣​លើក​ និង​ស៊ុត​១​គ្រាប់​អំឡុង​ប៉ះ​Schalke 04 កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន។

ចំពោះ​វគ្គ​បន្ទាប់​ Juventus នឹង​ត្រូវ​ជួប Ajax ខណៈ Barcelona ត្រូវ​ជួប Manchester United ដោយ​តារា​ឆ្នើម​ទាំង​២​ក៏​នឹង​មាន​ឱកាស​អាច​ប៉ះ​គ្នា​នៅ​វគ្គ​ចុង​ក្រោយ Champions League ប្រសិន​ណា​អាច​ឆ្លង​ផុត​វគ្គ​៨​​ក្រុម​នេះ និង​ប្តូរផ្តាច់​យក​ឈ្នះ​ជើង​ខ្លាំង​ណា​មួយ​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ថែម​ទៀត​នោះ។

ប្រភព៖ BRFootball