អាណោចអាធ័មណាស់! ផ្អើលទាំងព្រឹក ប្រទះឃើញសាកសព​បុរស​ម្នាក់​ ដេកស្លាប់​លើ​ចិញ្ចើមផ្លូវ ដោយ​ស្ថានភាព​សព​មើលទៅ​គួរអោយ​រន្ធត់​
ព័ត៌មាន
434

មណ្ឌលគិរី​៖ ​ ប្រទះឃើញ​សព​បុរសម្នាក់ ដេកស្លាប់លើ​ចិញ្ចើមផ្លូវ តាំង​ពី​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ចូល ​ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩ ​នៅចំណុច​ផ្លូវ​កោង​ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្អេ​រ​ ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី ​។​

លោក​ផេង​សាវន់​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម​បាន​ឲ្យដឹងថា ​សព​គឺជា​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​។ ​លោ​កថា​រថយន្ត​ដែល​បុក​ម៉ូតូ​គឺ​ពុំទាន់​ដឹង​ម៉ាក​នោះទេ​ដោយ​គេច​បាត់ស្រមោល​។ ​ជនរងគ្រោះ​ជា​បុរស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជិះ​ម៉ូតូ​សេរី​ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU1657​ ។​ លោកនាយ​ប៉ុស្តិ​បញ្ជាក់ថា​នៅលើ​ខ្លួន​ជនរងគ្រោះ​ពុំបាន​រកឃើញ​ទូរស័ព្ទ​ឬ​កាត​សម្គាល់​ខ្លួន​នោះទេ​។​ ឃើញ​មានតែ​ស្រា​បៀរ​នៅក្នុង​កែបម៉ូតូ​តែប៉ុណ្ណោះ​។​

​សព​ជនរងគ្រោះ​ត្រូវបាន​អ្នកភូមិ​អះអាងថា​ ត្រូវ​ឡាន​កិន​បែកក្បាល​ធ្លាយខួរ​ពេញ​ផ្លូវ​ហើយ​ដៃ​ម្ខាង​ក៏​ជិត​ដាច់ចេញពី​រាងកាយ​។ ​រហូតមកដល់​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ពុំទាន់​រក​សាច់ញាតិ​ឃើញ​នៅឡើយ​។​ ហើយ​ការសន្និដ្ឋាន​ទំនង​ជនរងគ្រោះ​មុន​ជួប​ហេតុ​ការ​ណ៍ខាងលើ អាច​ទើប​ចេញពី​កន្លែង​ផឹកស៊ី​៕