មិនដឹងថាខឹងសម្បា​ រឿងអ្វី​ និងមានការគុំគួនតាំងពីពេលណា​ បុរសភេទទី ៣​ ម្នាក់​ ជះទឹកអាស៊ីត​ ទៅកាន់បុរសម្នាក់ទៀត​ ដោយមិនដឹងមូលហេតុ​ បណ្តាលឱ្យរងរបួសធ្ងន់
ព័ត៌មាន
1K

រាជធានីភ្នំពេញ​៖ បុរសភេទទី ៣​ ម្នាក់ជះទឹកអាស៊ីត​ ទៅកាន់បុរសម្នាក់ទៀត​ ដោយមិនដឹងមូលហេតុ​ បណ្តាលឱ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១៤៣​ កែងនឹងផ្លូវលេខ៣០៤​ ស្ថិតក្នុងសង្កាត់បឹងកេងកង២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២៣យប់​ ថ្ងៃទី១៥​ ខែមិនា​ ឆ្នាំ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ៖​ មុនកេីតហេតុ​ គេបានឃេីញ​ បុរសរងគ្រោះ​ ទេីបតែដេីរចេញពីកន្លែងធ្វេីការរបស់ខ្លួន​ នៅតាមបណ្តោយផ្លូវ​ ខាងលេី​ ខណ:ទេីបតែដេីរបានបន្តិច​ ស្រាប់តែ​មានបុរសភេទទី​ ៣​ ម្នាក់​ មិនដឹងថាខឹងសម្បា​ រឿងអ្វី​ និងមានការគុំគួនតាំងពីពេលណា​ ក៏បានយកទឹកអាសុីត​ ជះទៅលេីបុរសរងគ្រោះ​ ខាងលេី ចំផ្ទៃមុខ​ ធ្វើឲ្យបុរសរងគ្រោះ​ ក្តៅក្រហាយមុខឈឺចុកចាប់យ៉ាងខ្លាំង​ បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​​ នឹងបង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍​ ភ្លាមៗតែម្តង​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសភេទទី ៣​ ដែលបង្កហេតុ​ ខាងលេី​ យកទៅប៉ុស្តិ៍​ ដេីម្បីសួរនាំដេីមហេតុ​ ចំណែកឪពុកជនរងគ្រោះ​ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២​ ដេីម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់​ ៕