រថយន្ត​ ព្រូស​ ព្រលះសួនច្បារពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ​
ព័ត៌មាន
533

ភ្នំពេញ៖​ បុរសម្នាក់​ បេីក​រថយន្ត​ ព្រូស ១គ្រឿង​ ជ្រុលចង្កុតទៅបុុកសួនច្បារពុះចែកទ្រូងផ្លូវ​ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ នៅម្តុំផ្សារស្ទឹងមានជ័យចាស់​ នៅក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ​ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់នាវេលាម៉ោង ០៣រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមីនា​ ឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃើញ​ បុរសម្នាក់​បេីករថយន្តម៉ាក​ ព្រូស​ ១គ្រឿង​ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​2AW-4474 ធ្វេីដំណេីរតាមបណ្តោយផ្លូវរះមុនីរ៉េត​ ក្នុងទិសដៅពីកេីតមកលិច​ ក្នុងល្បឿនយ៉ាងលឿន​ ខណ:មកដល់ចំណុចកេីតហេតុ​ ម្តុំផ្សារស្ទឹងមានជ័យចាស់​ ក៏ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ​ ពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងនៅនឹងកន្លែងកើតហេតុ​ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់តែម្តង​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយតាមនីតិវិធី​ ៕