ក្តៅៗ !!! បងប្រុស​ សម្តែងកញ្ញា​ បេនី​ យ៉ាំង​ ត្រូវបាន​បក្ខពួក​មួយ​ក្រុម​ដែលគេ ស្គាល់ថា​ជាតារាសម្តែង ឈ្មោះកញ្ញា​ លីឡា​​​វីន វាយបែកក្បាល
ព័ត៌មាន
6.67K

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវជាបង របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានអះអាងថា មានតារាសម្ដែងម្នាក់ឈ្មោះ​ លីឡា​ បានប្រើប្រាស់អំពើហិង្សាមកលើខ្លួន​ ដោយបានយក​មួក​សុវត្ថិភាព​មកវាយ​ចំក្បាល​ បង្កឲ្យ​មានការ​រងរបួស

នាវេលាម៉ោង ៨ យប់ថ្ងៃទី ១៥ ខែមិនាឆ្នាំ ២០១៩ នេះ នៅចំណុចហាងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលស្ថិតនៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាម បុរសម្នាក់ដែលត្រូវជាបង របស់តារាសម្តែង កញ្ញា បេនីយ៉ាំង បានអះអាង ប្រាប់ TVFB ថាមានតារា សម្ដែងម្នាក់ឈ្មោះ លីឡាវីន និងបក្ខពួកពីរនាក់ទៀត បានប្រើប្រាស់ អំពើហិង្សា លើខ្លួន ដោយគាត់មិនបានដឹងរឿងអ្វីឡើយស្រាប់តែបាត់ខ្លួនគិតថាឈ្មោះលីឡាវីន នឹងបក្ខពួក យកមួកសុវត្ថិភាពមកវៃ ក្បាលគាត់ និងកៅអី វាយគាត់ ហើយក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ បណ្តាលឲ្យរងរបួស បែកក្បាល មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលវៃគាត់នោះ បានយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក iphone x គាត់ទៅបាត់ទៀត បង្កអោយមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទាំងយប់ ។

ក្រោយពីកើតហេតុអ្នកដែលរងគ្រោះ ដោយត្រូវគេបក្ខពួក តារាសម្តែង លីឡាវិន វាយបែកក្បាលនោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីសុំធ្វើការទៅតាមផ្លូវច្បាប់ ។

ចំពោះករណីហិង្សាខាងលើនេះ យើងនៅមិនទាន់ទទួលបានព័ត៌មានពីភាគី តារាសម្តែង លីឡាវីន នៅឡើយទេ ដោយ TVFB នឹងរង់ចាំការបកស្រាយផងដែរ ៕

ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការបញ្ជាក់បន្ថែមទៀតនៅលើគេហទំព័ររបស់ TVFB សូមអរគុណ