គួរឲ្យអាណិតណាស់! ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ ក្រោមដំបូលតង់ នៅដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រឹក
ព័ត៌មាន
781

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញ បុរសជាជនពិការម្នាក់ដេកស្លាប់ ក្រោមដំបូលតង់ នៅដីឡូត៍ទំនេរមួយកន្លែង ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នាវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្បែររោងចក្រជិនណាន ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ សុំ សុជាតិ អាយុ៣៩ឆ្នាំ ចងតង់ស្នាក់នៅកន្លែងខាងលើ មិនដឹងថា ស្រុកកំណើតនៅទីណា(ស្លាប់)។

ប្រភពពីស្ត្រីអាជីវករម្នាក់ បានប្រាប់សមត្ថកិច្ចអោយដឹងថា រាល់ព្រឹកគាត់តែងតែហុចនេះហុចនោះ ឲ្យជនរងគ្រោះហូប លុះនៅព្រឹកកើតហេតុ គាត់បានយកតែទឹកកកក្រូចឆ្មាមួយកែវ យកទៅឲ្យជនរងគ្រោះហូបដូចសព្វដង ស្រាប់តែពេលទៅដល់ ឃើញគាត់ដេកស្លាប់ ក្នុងម៉ុងបាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណានោះទេ ឃើញដូចនេះ គាត់ក៏បានប្រាប់ប្រជាពលរដ្ឋក្បែរខាង និងរាយការណ៍ ប្រាប់អាជ្ញាធរមូលដ្ឋាន មកចុះពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពស្លាប់ដោយគាំងបេះដូង ទើបប្រគល់សមត្ថកិច្ចមូលដ្ឋាន ចាត់ចែងដឹកយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា៕